ស្វាគមន៍

អាន​ខ្ញុំ OpenOffice.org 3.2

សម្រាប់​ឯកសារ​អាន​ខ្ញុំ​នេះដែលធ្វើ​​ទាន់​សម័យ​ចុង​ក្រោយ​បំផុត​ មើលhttp://www.openoffice.org/welcome/readme.html

អ្នក​​ប្រើ​​ជា​ទីរាប់​អាន

ឯកសារ​នេះ​មាន​ព័ត៌​មាន​សំខាន់​អំពី​កម្មវិធីនេះ ។ សូម​អាន​ព័ត៌មាន​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត មុនពេល​ចាប់​​ផ្តើម​ធ្វើ​ការ ។

សហគមន៍ OpenOffice.org ទទួល​ខុស​ត្រូវ​លើ​ការ​អភិវឌ្ឍន៍​ផលិតផល​នេះ ចង់​អញ្ជើញ​អ្នក​ចូលរួម​ជា​សមាជិក​សហគមន៍ ។ ជា​អ្នក​ប្រើ​ថ្មី អ្នក​អាច​ពិនិត្យ​តំបន់ OpenOffice.org ដែល​មាន​ព័ត៌មាន​អ្នក​ប្រើ​មាន​ប្រយោជន៍​នៅ

http://www.openoffice.org/about_us/introduction.html

សូម​អាន​ផ្នែក​ខាង​ក្រោមផង​ដែរ អំពី​ការ​ចូល​រួម​ក្នុង​គម្រោង OpenOffice.org ។

តើ OpenOffice.org ពិតជា​ឥតគិតថ្លៃ​សម្រាប់​អ្នកប្រើ​គ្រប់រូប​មែនឬ ?

OpenOffice.org មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ទាំងអស់​គ្នា ។ អ្នក​អាច​យក​ច្បាប់​ចម្លង​នៃ OpenOffice.org និង​ដំឡើង​វា​លើ​កុំព្យូទ័រ​ច្រើន​តាម​ដែល​អ្នក​ចង់ ហើយ​ប្រើ​វា​តាម​បំណង់​ដែល​អ្នក​មាន (រួម​បញ្ចូល​ទាំង​ការ​ប្រើ​ប្រាស់ ពាណិជ្ជកម្ម រដ្ឋាភិបាល គ្រប់គ្រង​សាធារណៈ និង​អប់រំ) ។ សម្រាប់​លម្អិត​បន្ថែម សូម​មើល​អត្ថបទ​អជ្ញាប័ណ្ណ ដែល​ចែកចាយ​ជាមួយ OpenOffice.org ឬ http://www.openoffice.org/license.html

ហេតុ​អ្វី​បាន​ជា OpenOffice.org មិន​គិត​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ណាមួយ?

អ្នក​អាច​ប្រើ​ច្បាប់​ចម្លង​នៃ OpenOffice.org ដោយ​មិន​គិត​ថ្លៃ​ថ្ងៃ​នេះ ពីព្រោះ​អ្នក​ចូលរួម អ្នក​ឧបត្ថម្ភ​សហការណ៍​នីមួយៗ​បាន​រចនា អភិវឌ្ឍន៍ សាកល្បង បកប្រែ ធ្វើ​ឯកសារ គាំទ្រ ធ្វើ​ទីផ្សារ និង​ជួយ​តាម​វិធី​ផ្សេង​ទៀត​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ OpenOffice.org ដូច​អ្វី​ដែល​យើង​ឃើញ​ថ្ងៃនេះ - កម្មវិធី​ការិយាល័យ​ប្រភព​បើក​ចំហ​នាំមុខ​គេ​ក្នុង​ពិភព​លោក ។បើ​អ្នក​លើក​សរសើរ​ពី​ការ​ប្រឹងប្រែង​របស់​ពួក​គេ ហើយ​អ្នក​ចង់​ធានា​ថា OpenOffice.org នឹង​បន្ត​នៅ​ថ្ងៃ​អនាគត​ទៀត សូម​ពិចារណា​ចូលរួម​ជាមួយ​គម្រោង - សូម​មើល http://contributing.openoffice.org សម្រាប់​លម្អិត ។ អ្នក​ទាំងអស់​គ្នា​សុទ្ធ​តែ​មាន​ចំណែក​ដើម្បី​ចូលរួម ។

​​ចំណាំ​​អំពី​​ការ​​ដំឡើង

តម្រូវ​ការ​ប្រព័ន្ធ ៖​

មាន​ការ​ចែកចាយ លីនុច ប្រភេទ​ផ្សេងៗ​ជា​ច្រើន ហើយ​សូម្បី​តែ​នៅ​ក្នុង​ការ​ចែកចាយ​ដូចគ្នា មាន​ជម្រើស​ដំឡើង​ផ្សេង​គ្នា​ទៀត​ផង (KDE ផ្ទុយ​ពី Gnome ។ល។) ។ ការ​ចែកចាយ​ខ្លះ​ភ្ជាប់​មក​ជាមួយ​កំណែ ‘ដើម’ នៃ OpenOffice.org ដែល​អាច​មាន​លក្ខណៈ​ពិសេស​ផ្សេង​គ្នា​ពី​សហគមន៍ OpenOffice.org ។ ពេល​ខ្លះ​អ្នក​អាច​ដំឡើង​សហគមន៍ OpenOffice.org ជាមួយ​កំណែ ‘ដើម’ ។ ទោះ​យ៉ាងណា វា​មាន​សុវត្ថិភាព​ជាង​ក្នុង​ការ​យកចេញ​កំណែ ‘ដើម’ មុន​ពេល​ដំឡើង​កំណែ​សហគមន៍​នេះ ។ ពិគ្រោះ​ឯកសារ​សម្រាប់​ការ​ចែកចាយ​របស់​អ្នក​អំពី​លម្អិត​នៃ​ការ​ធ្វើ​វា ។

យើង​សូម​ផ្ដល់​អនុសាសន៍​ឲ្យ​អ្នក​បម្រុង​ទុក​ប្រព័ន្ធ​របស់​អ្នក​ជានិច្ច មុន​ពេល​អ្នក​យក​ចេញ ឬ​ដំឡើង​កម្មវិធី ។

បញ្ហា​​កំឡុង​​ពេល​ចាប់ផ្ដើម​កម្មវិធី

បើ​អ្នក​មាន​បទ​ពិសោធន៍​បញ្ហា​ចាប់ផ្ដើម OpenOffice.org (គួរ​ឲ្យ​កត់​សម្គាល់​ខណៈ​ប្រើ Gnome) សូម 'unset' អថេរ​បរិស្ថាន SESSION_MANAGER ក្នុង​សែល​ដែល​អ្នក​ប្រើ​ដើម្បី​ចាប់ផ្ដើម OpenOffice.org ។ នេះ​អាច​ត្រូវ​បាន​ធ្វើ​ដោយ​បន្ថែម​បន្ទាត់ "unset SESSION_MANAGER" ទៅ​ចំណុច​ផ្ដើម​នៃ​ស្គ្រីប​សែល soffice ដែល​រក​ឃើញ​ក្នុង​ថត "[office folder]/program" ។

ការ​លំបាក​ក្នុង​ការ​ចាប់ផ្ដើម OpenOffice.org (ឧ. ព្យួរ​កម្មវិធី) រួម​ទាំង​បញ្ហា​ដែល​មាន​ការ​បង្ហាញ​អេក្រង់​ត្រូវ​បាន​បង្ក​ដោយ​កម្មវិធី​បញ្ជា​កាត​ក្រាហ្វិក ។ បើ​បញ្ហា​ទាំងនេះ​កើត​ឡើង សូម​ធ្វើ​ឲ្យ​ទាន់​សម័យ​កម្មវិធី​បញ្ជា​កាត​ក្រាហ្វិក​របស់​អ្នក ឬ​ព្យាយាម​ប្រើ​កម្មវិធី​បញ្ជា​ក្រាហ្វិក​ដែល​បញ្ជូន​ទៅ​ឲ្យ​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។ ការ​លំបាក​ក្នុង​ការ​បង្ហាញ​វត្ថុ​ត្រី​មាត្រ អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ធ្វើ​ឲ្យ​ជម្រើស "ប្រើ OpenGL" ក្រោម 'ឧបករណ៍ - ជម្រើស - OpenOffice.org - ទិដ្ឋភាព - ទិដ្ឋភាព 3D' ។

សូម​ចំណាំ​ថា ចម្លង និង​បិទ​ភ្ជាប់​តាម​រយៈ​ក្ដារ​តម្បៀត​ខ្ទាស់​រវាង OpenOffice.org 1.x និង​OpenOffice.org 3.2 អាច​មិន​ធ្វើការ​ក្នុង​ទ្រង់ទ្រាយ OpenOffice.org ។ បើ​នោះ​កើត​ឡើង ជ្រើស 'កែ​សម្រួល - បិទ​ភ្ជាប់​ពិសេស' និង​ជ្រើស​ទ្រង់ទ្រាយ​ផ្សេង​ជាង OpenOffice.org ឬ​បើក​ឯកសារ​ក្នុង OpenOffice.org 3.2 ដោយ​ផ្ទាល់ ។

សូម​ប្រាកដ​ថា អ្នក​មាន​សតិ​គ្រប់​គ្រាន់​នៅ​ក្នុង​ថត​បណ្ដោះអាសន្ន​នៅ​លើ​ប្រព័ន្ធ​របស់​អ្នក ហើយ​ដែល​សិទ្ធិ​ចូល​ដំណើរការ​អាន សរសេរ និង​រត់​ត្រូវ​បាន​ផ្ដល់​ឲ្យ ។ បិទ​កម្មវិធី​ផ្សេងៗ​ទាំង​អស់​មុន​នឹង​ចាប់ផ្ដើម​ដំឡើង ។

គ្រាប់​ចុច​​ផ្លូវ​កាត់

មាន​តែ​គ្រាប់​ចុច​ផ្លូវកាត់ (ការ​បន្សំ​គ្រាប់​ចុច) ដែល​មិន​ត្រូវ​បាន​ប្រើ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ អាច​ត្រូវ​បាន​ប្រើ​ក្នុង OpenOffice.org ។ បើ​ការ​បន្សំ​គ្រាប់​ចុច​ក្នុង OpenOffice.org មិន​ធ្វើការ​ដូច​ដែល​បាន​ពណ៌នា​ក្នុង​ជំនួយ OpenOffice.org ពិនិត្យ​បើ​ផ្លូវកាត់​នោះ​ត្រូវ​បាន​ប្រើ​រួច​រាល់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ។ ដើម្បី​កែ​តម្រូវ​ការ​ប៉ះ​ទង្គិច​នោះ អ្នក​អាច​ផ្លាស់ប្ដូរ​គ្រាប់​ចុច​ដែល​ផ្ដល់​តម្លៃ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​អ្នក ។ ដូច​គ្នា​នេះ​ដែរ អ្នក​អាច​ផ្លាស់ប្ដូរ​ការ​ផ្ដល់​តម្លៃ​គ្រាប់​ចុច​ណា​មួយ​ក្នុង OpenOffice.org ។ សម្រាប់​ព័ត៌មាន​បន្ថែម​លើ​ប្រធាន​បទ​នេះ យោង​ទៅ​ជំនួយ OpenOffice.org ឬ​ឯកសារ​ជំនួយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​អ្នក ។

ដោយ​សារ​ការ​ប៉ះ​ទង្គិច​ជាមួយ​វិធីសាស្ត្រ​បញ្ចូល​ដែល​បើក​លើ​វេទិកា​ច្រើន គ្រាប់​ចុច​ផ្លូវកាត់​ខាងក្រោម​ទាមទារ​ឲ្យ​ផ្លាស់ប្ដូរ​នៅ​នាទី​ចុងក្រោយ ៖

ឯកសារ​​ជាប់​សោរ

ក្នុង​ការ​កំណត់​លំនាំ​ដើម ឯកសារ​ដែល​ចាក់​សោ​ត្រូវ​បាន​បើក​ក្នុង OpenOffice.org ។ ដើម្បី​ធ្វើ​ឲ្យ​វា​អសកម្ម អ្នក​ត្រូវ​តែ​កំនត់​អថេរ​បរិស្ថាន​សមរម្យ SAL_ENABLE_FILE_LOCKING=0 និង​នាំ​ចេញ export SAL_ENABLE_FILE_LOCKING ។ ធាតុ​ទាំងនេះ​មាន​រួច​ហើយ​ក្នុង​សំណុំ​បែបបទ​ដែល​បើក​ក្នុង​ឯកសារ​ស្គ្រីប soffice ។

ការ​ព្រមាន ៖ ឯកសារ​ចាក់​សោ​ឯកសារ​ដែល​ធ្វើ​ឲ្យ​សកម្ម​អាច​បង្ក​បញ្ហា​ជាមួយ Solaris ២.៥.១ និង ​២.៧ ដែល​ប្រើ​ក្នុង​ទំនាក់ទំនង​ជាមួយ Linux NFS ២.០ ។ បើ​បរិស្ថាន​ប្រព័ន្ធ​របស់​អ្នក​មាន​ប៉ារ៉ាមែត្រ​ទាំងនេះ យើង​ផ្ដល់​អនុសាសន៍​ជា​ចម្បង​ថា អ្នក​គួរ​ចៀសវៀង​ប្រើ​លក្ខណៈ​ពិសេស​ដែល​ចាក់​សោ​ឯកសារ ។ មិន​ដូច្នេះ​ទេ OpenOffice.org នឹង​ឈប់​ពេល​អ្នក​ព្យាយាម​បើក​ឯកសារ​ពី​ថត​ដែល​បាន​ម៉ោន NFS ពី​កុំព្យូទ័រ​លីនុច ។

ចំណាំ មធ្យោបាយ​ងាយស្រួល សំខាន់

សម្រាប់​ព័ត៌មាន​អំពី​លក្ខណៈ​ពិសេស មធ្យោបាយ​ងាយស្រួល ក្នុង OpenOffice.org សូម​មើល http://www.openoffice.org/access/

ការ​ចុះ​ឈ្មោះ

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​បំពេញ​ដំណើរ​ការ​ចុះ​ឈ្មោះ​ផលិតផល​ខ្លី​បំផុត ពេល​អ្នក​ដំឡើង​កម្មវិធី ។ ខណៈ​ពេល​ដែល​ការ​ចុះ​ឈ្មោះ​គឺ​ស្រេច​ចិត្ត យើង​លើក​ទឹកចិត្ត​ឲ្យ​អ្នក​ចុះ​ឈ្មោះ ព្រោះ​ព័ត៌មាន​អាច​ឲ្យ​សហគមន៍​បង្កើត​នូវ​ឈុត​កម្មវិធី​កាន់​តែ​ប្រសើរ និង​ឆ្លើយ​តប​តម្រូវ​ការ​របស់​អ្នក​ប្រើ​ដោយ​ផ្ទាល់ ។ តាម​រយៈ​គោលការណ៍​ឯកជន​របស់​វា សហគមន៍ OpenOffice.org យក​ចិត្ត​ទុក​ដាក់​បំផុត​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក ។ បើ​អ្នក​ខកខាន​មិន​បាន​ចុះ​ឈ្មោះ​នៅ​ពេល​ការ​ដំឡើង អ្នក​អាច​ត្រឡប់ និង​ចុះ​ឈ្មោះ​នៅ​ពេល​ណា​មួយ​ដោយ​ជ្រើស "ជំនួយ > ការ​ចុះ​ឈ្មោះ" ពី​ម៉ឺនុយ​មេ ។

ការស្ទង់មតិ​អ្នកប្រើ

មាន​ការ​ស្ទង់​មតិ​អ្នក​ប្រើ​លើ​បណ្ដាញ​ផង​ដែរ ដែល​ពួក​យើង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​បំពេញ ។ លទ្ធផល​ស្ទង់​មតិ​អ្នក​ប្រើ​នឹង​ជួយ OpenOffice.org ផ្លាស់ទី​យ៉ាង​លឿន​ក្នុង​ការ​កំណត់​ស្តង់ដារ​ថ្មី​សម្រាប់​ការ​បង្កើត​នៃ​ឈុត​ការិយាល័យ​ជំនាន់​ក្រោយ ។ តាម​រយៈ​គោលកាណ៍​ឯកជន​របស់​វា សហគមន៍ OpenOffice.org យក​ចិត្ត​ទុកដាក់​បំផុត​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក ។

​គាំ​ទ្រ​​​អ្នក​​ប្រើ

ទំព័រ​គាំទ្រ​មេhttp://support.openoffice.org/ផ្ដល់​នៅ​សមត្ថភាព​ជាច្រើន​សម្រាប់​ជំនួយ​ជាមួយ OpenOffice.org ។ សំណួរ​របស់​អ្នក​អាច​ត្រូវ​បាន​ឆ្លើយ​រួច​ហើយ - សូម​ពិនិត្យ​មើល​ក្នុង Community Forum ។http://user.services.openoffice.org ឬ​ស្វែងរក​ប័ណ្ណសារ​របស់​បញ្ជី​សំបុត្រ​រួម 'users@openoffice.org' នៅ http://www.openoffice.org/mail_list.html ។ ដូចគ្នា​នេះ អ្នក​អាច​ផ្ញើ​សំណួរ​របស់​អ្នក​ទៅ users@openoffice.org ។ របៀប​ជាវ​ប្រចាំ​បញ្ជី (ដើម្បី​យក​ការ​ឆ្លើយ​តប​អ៊ីមែល) ត្រូវ​បាន​ពន្យល់​នៅ​ទំព័រ​នេះ ៖ http://wiki.services.openoffice.org/wiki/Website/Content/help/mailinglists

ពិនិត្យ​​​មើល​​ផ្នែក​ ​FAQ ​ដែល​​​​ត្រូវ​បាន​​ដាក់​​នៅ​​ទីនេះ http://wiki.services.openoffice.org/wiki/Documentation/FAQ

រាយការណ៍​អំពី​កំហុស និង​បញ្ហា​ផ្សេងៗ

តំបន់​បណ្ដាញ OpenOffice.org បង្ហោះ IssueZilla យន្តការ​របស់​សម្រាប់​រាយការណ៍ តាមដាន និង​ដោះស្រាយ​កំហុស និង​បញ្ហា ។ យើង​លើក​ទឹក​ចិត្ត​អ្នក​ប្រើ​ទាំងអស់​ឲ្យ​មាន​អារម្មណ៍​ថា ពួក​គេ​មាន​សិទ្ធិ និង​ស្វាគមន៍​ក្នុង​ការ​រាយការណ៍​បញ្ហា ដែល​អាច​កើត​មាន​លើ​វេទិកា​ពិសេស​របស់​អ្នក ។ ការ​រាយការណ៍​បញ្ហា​ដោយ​ស្វាហាប់​គឺ​ជា​ការ​ចូលរួម​ដល់​សំខាន់​បំផុត ដែល​សហគមន៍​អ្នក​ប្រើ​អាច​ធ្វើ​ចំពោះ​ការ​អភិវឌ្ឍន៍ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​នៃ​ឈុត​ដែល​កំពុង​ដំណើរ​ការ ។

​​កំពុង​ចាប់ផ្តើម​​ពាក់ព័ន្ធ

សហគមន៍ OpenOffice.org នឹង​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អ្នក​ក្នុង​ការ​អភិវឌ្ឍន៍​នៃ​គម្រោង​កូដ​បើក​ចំហ​ដ៏​សំខាន់​នេះ ។

ជា​អ្នក​ប្រើ​ម្នាក់ អ្នក​គឺ​ជា​ផ្នែក​ដ៏​មាន​តម្លៃ​នៃ​ដំណើរការ​អភិវឌ្ឍន៍​ឈុត​កម្មវិធីនេះ​រួច​ជា​ស្រេច ហើយ​យើ​ង​សូម​លើក​ទឹកចិត្ត​អ្នក​ឲ្យ​ចូល​រួម​កាន់​តែ​សកម្ម ជា​មួយ​ទស្សនៈ​ជា​អ្នក​ចែក​ចាយ​​រយៈ​ពេលវែង​​ក្នុង​សហគមន៍ ។ សូម​ចូលរួម និង​ពិនិត្យ​មើល​ទំព័រ​អ្នក​ប្រើ​នៅ ៖http://www.openoffice.org

មធ្យោបាយ​ចាប់​ផ្តើម

វិធី​ដែល​ប្រសើរ​បំផុត​ដើម្បី​ចាប់ផ្ដើម​ការ​ចូលរួម​គឺ​ជាវ​ប្រចាំ​បញ្ជី​សំបុត្រ​រួម​មួយ ឬ​ច្រើន រងចាំ​បន្តិច និង​ប្រើ​បណ្ណសារ​សំបុត្រ​បន្តិចៗ​ម្ដងៗដើម្បី​ឲ្យ​ខ្លួន​អ្នក​ស្និទ្ធិស្នាល​ជាមួយ​ប្រធាន​បទ​មួយ​ចំនួន​ដែល​ត្រូវ​បាន​គ្រប​ដណ្ដប់​តាំង​ពី​កូដ​ប្រភព OpenOffice.org ត្រូវ​បាន​ចេញ​ផ្សាយ​ក្នុង October 2000 ។ ពេល​អ្នក​មាន​អារម្មណ៍​ថា​ស្រួល​ហើយ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ផ្ញើ​អ៊ីមែល​ណែនាំ​ខ្លួន និង​ចូល​រួម ។ បើ​អ្នក​ស្និទ្ធិស្នាល​ជាមួយ​គម្រោង​កូដ​បើក​ចំហ សូម​មើល​បញ្ជី​ត្រូវ​ធ្វើ​របស់​ពួក​យើង និង​មើល​ថា​តើ​មាន​អ្វី​ដែល​អ្នក​ចង់​ជួយ​នៅhttp://development.openoffice.org/todo.html

ជាវ​ប្រចាំ

នេះ​គឺ​ជា​ បញ្ជី​សំបុត្រ​រួម​របស់​គម្រោង​ពីរ​បី ដែល​អ្នក​អាច​ជាវhttp://www.openoffice.org/mail_list.html

ចូល​រួម​​គម្រោង​​មួយ ឬ​ច្រើន

អ្នក​​អាចធ្វើ​ការ​ចែក​ចាយ​ជាច្រើន​​​​ក្នុង​​គម្រោង​បើក​ទូលាយ​កូដដ៍​សំខាន់​នេះ​ ទោះ​បី​ជា​​បទពិសោធន៍​រចនា​ផ្នែក​ទន់​ ឬ​កូដ​របស់​អ្នក​ នៅ​មាន​កម្រិត​ក៏ដោយ ។ មែន​ហើយ​ អ្នក​ពិត​ជា​អាច​​ !

នៅhttp://projects.openoffice.org/index.htmlអ្នក​នឹង​ជួបប្រទះ​​គម្រោង​ជាច្រើន ចាប់​តាំង​ពី​ការ​បកប្រែ ការ​ផ្ទេរ និង​ Groupware រហូត​ដល់​គម្រោង​កូដ​ស្នូល​ពិត​​ខ្លះ ។ ប្រសិន​បើ​ អ្នក​មិនមែន​ជា​អ្នក​អភិវឌ្ឍន៍ សាកល្បង​គម្រោង​ការ​ធ្វើ​ឯកសារ​ ឬ​ទីផ្សារ ។ គម្រោង​ទីផ្សារ OpenOffice.org គឺ​អនុវត្ត​ទាំង​បច្ចេកទេស​ឈ្លប និង​ប្រពៃណី ដើម្បី​ស្វែង​រក​ទីផ្សារឲ្យ​ផ្នែក​ទន់​បើក​ទូលាយ​កូដ ហើយ​ យើង​កំពុង​ធ្វើ​វា​ឆ្លងកាត់​ព្រំដែន​ភាសា​ និង​វប្បធម៌ ដូច្នេះ​​អ្នក​​​អាច​ជួយ​ដោយ​គ្រាន់​តែ​ជួយ​ផ្សព្វផ្សាយ និង​ប្រាប់​មិត្ត​អំពី​ឈុត​ការិយាល័យ​នេះ ។

អ្នក​អាច​​ជួយ​​ ដោយ​ចូល​រួម​ក្នុង​​ការ​​ទំនាក់​ទំនង​​ទី​ផ្សារ និង​បណ្តាញ​​ព័ត៌មាន​​នៅ​​ទី​នេះ ៖http://marketing.openoffice.org/contacts.html កន្លែង​​ដែល​​អ្នក​អាច​​ផ្តល់​​ការ​ទំនាក់​​ទំនង​​ជាមួយ ​សារព័ត៌មាន ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ភ្នាក់​ងារ​រាជរដ្ឋាភិបាល ទីប្រឹក្សា សា​លា​រៀន ក្រុម​អ្នក​ប្រើ និង​អ្នក​អភិវឌ្ឍន៍​លីនុច​​ក្នុង​ប្រទេស និង​សហគមន៍​​មូលដ្ឋាន​​របស់​អ្នក ។

យើង​សង្ឃឹម​ថា​អ្នក​រីករាយ​ជាមួយ OpenOffice.org 3.2 ថ្មី និង​​ចូល​រួម​ជាមួយ​ពួក​យើង​លើ​បណ្ដាញ ។

សហគមន៍ OpenOffice.org

កូដ​ប្រភព​​ ដែល​បាន​ប្រើ/កែប្រែ

រក្សាសិទ្ធិ​មួយ​ផ្នែក​ឆ្នាំ 1998 1999 James Clark ។ រក្សា​សិទ្ធិ​មួយ​ផ្នែក​ឆ្នាំ 1996 1998 សហប្រតិបត្តិការណ៍​​ទំនាក់ទំនង​ Netscape ។